Thursday, November 28, 2024
Header Banner

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំមានជ័យ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ពលរដ្ឋក្រ១,ក្រ២ និងបញ្ចូលសមាជិកបក្សថ្មីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា!

ខេត្តសៀមរាប៖ ការរក្សាបាននៅការអភិវឌ្ឍន៍ជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាជនកម្ពុជា ដោយសំបូរសប្បាយពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។

  ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋដែលបានមករួមរស់ជាមួយគណ:បក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ។ ឯកឧត្តម យិន ឆៃលី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមានជ័យស្រុកប្រាសាទបាគង ខេត្តសៀមរាបតំណាងដ៏ខ្ពង់ខ្ពដ់ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា សមាជិកគណកម្មការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលចែកអំណោយ និងបញ្ចូលសមាជិកថ្មីចំនួន៧៥រូប កាលពីព្រឹកង្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ជាមួយគ្នានោះដែរ ឯកឧត្តម យិន ឆៃលី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមានជ័យស្រុកប្រាសាទបាគង ខេត្តសៀមរាប មានប្រសាសន៍បន្តថា សមាជិកថ្មី ដែលបានចូលមករូមរស់ជាមួយគណបក្សប្រជាជនកម្ពុជាប្រមាណជា ៧៥នាក់ ដែលពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា ទាំងនេះ គឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ ជាការពិតណាស់ការជួបជុំគ្នានាពេលនេះ ជាសកម្មភាពដ៏សំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបងប្អូនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង ៤០ឆ្នាំមកហើយ នឹងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ឲ្យរួចផុតពីការកាប់សម្លាប់ ព្រមទាំងមានការអភិវឌ្ឍន៏ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម បានបញ្ជាក់ថា វាជាសមិទ្ធិដែលគណបក្សប្រជាជនកម្ពុជាទទួលបាននាពេលកន្លងមក គឺកត្តាសុខសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក និងផែនការយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ក្រោមការដឹកនាំនិងភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកនៅសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខុដុមរម្យនា សន្តិភាពមិនមែនកើតឡើងដោយឯងៗឡើយ គឺបានមកពីការតស៊ូ ការលះបង់គ្រប់បែបយ៉ាងក្នុងការបួជាជីវិតដើម្បីប្រទេសជាតិទាំងមូល។        

គួររំលឹកផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋចំនួន ៧៨គ្រូសារ ក្រ១-ក្រ២ និងបងប្អូនចំនួន ៧៧នាក់ទៀត ដែលបានមកចូលរួមរស់ជាមួយគណ:បក្សប្រជាជនកម្ពុជា គឺស្របពេលកម្ពុជាបាននឹងកំពុងអនុវត្តរដ្ឋធម្មនុញ្ញ និងគោរពសិទ្ធិមនុស្ស មានការបោះឆ្នោតជាតិ បោះឆ្នោតសកល និងបោះឆ្នោតអសកល ដោយយើងអនុវត្តតាមគោលការណ៍ច្បាប់រយ:ពេល ៥ឆ្នាំ ទើបបានបោះឆ្នោតម្តង។ អំណោយដែលបានចែកជូនក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករ ១០គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ប៊ីចេង០,២៥គីឡូក្រាម ខ្ទឹមសរ ០,៥គីឡូក្រាម ក្នុងមួយម្នាក់ៗ សម្រាប់គ្រួសារ (ក្រ១-ក្រ២ចំនួន៧៨គ្រួសារ)។ ដោយឡែក សមាជិកបក្សដែលបានបញ្ចូលថ្មីចំនួន ៧៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម