សៀមរាប៖កម្លាំងនគរបាលបុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ ជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិត ចិតបន្លែ ចៀធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក ភេសជ្ជះ ពីក្នុងធុងទឹកកក ក្នុងតូបចាបហួយ ហើយត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញហើយក៏ហៅសួរនាំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣:០០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នគរបាលបុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ ជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកកូនកាំបិត ចិតបន្លែ ចៀធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក ភេសជ្ជ: ពីក្នុងធុងទឹកកក របស់ជនរងគ្រោះ ឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ ។ បន្ទាប់ពីធ្វើសកម្មភាពលួចបាន ហើយជនសង្ស័យបានយកភេសជ្ជៈ ទាំងនោះ ដាក់ចូលក្នុងការ៉ុង ហើយដឹកតាមកង់ទៅរកជួបបក្ខពួកគេចំនួន០២នាក់ទៀតដើម្បីលក់ តែត្រូវបានកម្លាំងនគរបាល ដែលល្បាតហើយប្រទះឃើញ ក៏នាំខ្លួនមកធ្វើការសាកសួរ។ ជនសង្ស័យទី ១-ឈ្មោះ ទូច ញាញ់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។ ជនសង្ស័យទី២-ឈ្មោះ សឿន ភារិន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-សៀមរាប ។ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ដូចខាងលើមែន។ វត្ថុតាងដកហូតបាន រួមមាន ភេសជ្ជៈខារ៉ាប៉ាវចំនួន ២០កំប៉ុង, ទឹកក្រូចIZEចំនួន ០៧ដប, បាកាសចំនួន ០៧កំប៉ុង,គោជល់ចំនួន ០៥កំប៉ុង ស្រាបៀរហ្គែនស្បឺតចំនួន ១៥កំប៉ុង កូនកាំបិតចំនួន០២ កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាន កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់៕