Thursday, November 28, 2024
Header Banner

ចាប់ខ្លួនជនជាតិថៃ៣នាក់ ពីបទជួញដូរនិងចែកចាយគ្រឿងញៀន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិថៃ៣នាក់ ត្រូវបានឃាត់ខ្លួនពីបទជួញដូរនិងចែកចាយគ្រឿងញៀននៅក្រុងប៉ោយប៉ែតត្រូវបានបញ្ជូនទៅសាលាដំបុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនជាតិថៃ៣នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ សូ ផាគីត ភេទប្រុសអាយុ៣២ឆ្នាំ ២.ឈ្មោះ អ៊ីត ធីផុន ភេទប្រុសអាយុ២៨ឆ្នាំ ៣.ឈ្មោះ យ៉ុត តាផុន ភេទប្រុសអាយុ៣៦ឆ្នាំដែលស្នាក់នៅភូមិប៉ោយប៉ែត សង្កាតអូរជ្រៅ ក្រុងប៉ោយប៉ែត។លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នៅចំណុចដោយឡែកគ្នាក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យមាន១.ឈ្មោះ សូ ផាគីត ដកហូតគ្រឿងញៀនប្រភេទគ្រាប់២ប្រភេទមានចំនួន១០គ្រាប់និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៧កូនថង់ ២.ឈ្មោះ អ៊ីត ធីផុន ដកហូតគ្រឿងញៀនម្ស៉ៅក្រាមសថ្លាចំនួន៦កូនថង់ ៣.ឈ្មោះ យ៉ុត តាផុន ដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២ថង់តូច។លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយឃាត់ជនជាតិថៃ៣នាក់និងវត្ថុតាងគ្រឿងត្រូវបាននាំយកមកសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍ច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម