Saturday, October 12, 2024
Header Banner

អ្នកប្រកបមុខរបរពិឃាតសត្វសុនខ នៅខេត្តបន្ទាយមានជ័យ បានរត់គេចពីកន្លែងមួយទៅធ្វើកន្លែងមួយ ហើយមានអ្នកកាងទៀតផង!

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកដែលប្រកបមុខរបបពិឃាតសត្វសុនខ ក្រោយចុះធ្វើកិច្ចសន្យាបិត បានរត់គេចពីកន្លែងមួយទៅធ្វើកន្លែងមួយ ហើយមានអ្នកកាងទៀតដែលស្ថិតភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក។

ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ គេបានទទួលព័ត៌មានថាមានកន្លែងពិឃាតសត្វសុនខ រឺសត្វឆ្កែ នាំចេញលក់តាមបណ្តាខេត្តមួយចំនួន ហើយបានចុះទៅពិនិត្យផ្តិតរូបភាព ឃើញសត្វសុនខ ជាប់ក្នុងទ្រុងប្រមាណជាង១០ក្បាល ដែលមិនទាន់បានពិឃាត ។តាមព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរបានផ្តល់ព័ត៌មានពួកគាត់ដែលស្រលាញ់សត្វនៅពេលគេដើរដូរឆ្នាំងចាន ទូរទឹកកក និងដើរទិញយកមកកាប់ហើយនាំចេញទៅលក់១ថ្ងៃ ដាក់ចេញ២ ទៅ៣ធុង ក្នុង១ធុង ពី៥០ទៅ៦០ក្បាល ដែលកាប់ហើយរួចរាល់ដាក់ក្លាស្សេដឹកចេញទៅលក់តាមបណ្តាខេត្ត និងដាក់អោយម៉ូយទិញកាប់លក់ជាគីឡូ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ វាពិតជាសង្វេកណាស់នៅពេលដែលគេពិឃាតសត្វសុនខ រឺសត្វឆ្កែនេះ គឺគេដាក់ទ្រុងបង្អត់ចំណី១ទៅ២ថ្ងៃ ហើយពេលពិឃាតបោះទាំងទ្រុងចូលអាងទឹករយៈពេល១០ទៅ១៥នាទី ក្រោយអោយប្រកាច់ក្នុងទឹកលង់ងាប់ទើបស្រង់ហើយជ្រលក់ក្នុងខ្ទះទឹកក្តៅហើយកស់អោយស្អាតដាក់ក្នុងធុងទឹកកកគ្រប់ចំនួន២ទៅ៣ធុង ទើបដឹកចេញទៅលក់។គួរំលឹកថា៖កន្លងមកអ្នកសារព័ត៌មានធ្លាប់ផ្សព្វផ្សាយកន្លែងដែលពិឃាតសត្វសុនខ នាំចេញលក់១ថ្ងៃរាប់រយក្បាលដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មានជូនក្រោយមានផ្សព្វផ្សាយមន្ត្រីពេទ្យសត្វបានចុះទៅពិនិត្យនិងធ្វើកិច្ចសន្យាបិតនិងបញ្ឈប់ធ្វើសកម្មភាពមាន២កន្លែងមាន១.ភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក ២.ភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះហើយអ្នកពិឃាតលក់សត្វសុនខ នៅក្រៅខេត្តអោយចាកចេញឈប់ធ្វើសកម្មភាពបន្តទៀតហើយបានព្រមានថាបើនៅបន្តធ្វើមានវិធានការតាមច្បាប់។តែជាក់ស្តែងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣អ្នកសារព័ត៌មានទទួលព័ត៌មានពីប្រជាពលរដ្ឋបានចុះទៅពិនិត្យផ្ទិតរូបភាពនិងឃើញសកម្មភាពនៅតែបន្តពិឃាតសត្វសុនខ ចេញលក់ដដែលតែមានអ្នកកាងអោយធ្វើសកម្មភាពពិឃាតតែអ្នកស្រុកថាគាត់ជាសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ដែលកាងអោយធ្វើសកម្មភាពពិឃាតសត្វសុនខ នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម