ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៥ទាបភ្លឺ ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវលេខ២០២ ភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មានបុរសម្នាក់ស្រវឹងស្រាដើរតាមផ្លូវត្រូវរថយន្តកិនស្លាប់ហើយបើកគេចបាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត ហុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ កសិករ ដេក ស្លាប់លើទ្រូងថ្នល់ចំហៀងខាងកើត ដោយមានស្នាមរងរបួសបែក ក្បាលទាំងស្រុង។សមត្ថកិច្ចបន្តថា យោងតាមការត្រួពិនិត្យជនងគ្រោះ និងត្រួតពិនិត្យលើស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ បានឃើញជនរងគ្រោះមានក្អួត ជាច្រើននៅកន្លែងកើតហេតុ និងមានស្នាមកង់រថយន្តជាន់ចំក្បាលជនរងគ្រោះរួចហើយមានស្នាមដឹតឈាមជាប់ផ្លូវទៅទិសខាងជើង ។ចំណែកសាក្សីដែលនៅជំវិញកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុបានឃើញជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបានដើរលើផ្លូវ។សមត្ថកិច្ចសន្និដ្ឋានថា ករណីរឿងនេះគឺមានរថយន្តមិនស្គាល់ម៉ាកបើកបរមានទិសដៅពីត្បូងទៅជើង ហើយបានជាន់ចំក្បាលជនរងគ្រោះដែលស្រវឹងស្រា ហើយដេកលើផ្លូវចំហៀងខាងកើត។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចពីកន្លែងកើតហេតុបាត់។ក្រោយពីពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពរួចបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងតាមរករថយន្តបង្កដើម្បីចាត់តាមនិតិវិធី៕