Thursday, November 28, 2024
Header Banner

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានជួបពិភាក្សាគម្រោងបើកច្រកទ្វារតំបន់ព្រំដែន រវាងស្រុកស្វាយចេក និងស្រុកតាប្រាយ៉ា

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ បានជួបពិភាក្សាគម្រោងស្នើសុំបើកច្រកទ្វារតំបន់ព្រំដែនរវាងស្រុកស្វាយចេក និងស្រុកតាប្រាយ៉ា កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំភាគីកម្ពុជាខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលពីមន្ត្រីស្ថាប័នពាក់ព័ន្ធ និងភាគីថៃមានលោក ភូមិវ៉ាត់ ឧត្តមស័ព្ទ អភិបាលរងខេត្តស្រះកែវ ប្រទេសថៃ និងមានការចូលរួមពីមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំពិភាក្សារវាងអភិបាលខេត្តបន្ទាយមានជ័យកម្ពុជា និងខេត្តស្រះកែវ ថៃ ក្នុងគោលបំណងគម្រោងស្នើសុំបើកច្រកទ្វាតំបន់ព្រំដែនតំបន់តេជោភ្នំឆ័ត្រ ស្ថិតភូមិតេជោភ្នំឆ័ត្រ ឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលឈមភាគីថៃ មានច្រកបានទ័ពសៀម ស្ថិតភូមិទ័ពសៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។គោលដៅក្នុងទឹកដីកម្ពុជាចំណុចគ្រោងបើកច្រកត្រូវបោះសំអាតមីននិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នមានផ្លូវ ភ្លើង ទឹក ដែលត្រូវអនុវត្តជាបណ្តើៗដើម្បីឈានគម្រោងបើកច្រកទ្វារតំបន់ព្រំដែនកម្ពុជា.ថៃ។

កិច្ចប្រជុំពិភាក្សាស្របតាមស្មារតីរវាងរដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា និងខេត្តស្រះកែវ ថៃ ដែលជាខេត្តជាប់ជាយដែនបានឯកភាពគ្នាដែលគ្រោងបើកច្រកទ្វារតំបន់ព្រំដែន ដែលមានខ្លឹមសារនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់(PBC) រយៈពេលកន្លងមកបានស្នើសុំបើកច្រកទ្វារព្រំដែនទ្វេរភាគី និងច្រកអន្តរជាតិថ្មីក្នុងភូមិសាស្ត្រស្រុក/ក្រុងនិងខេត្តជាប់ជាយដែនកម្ពុជា.ថៃត្រូវបានឯកភាព៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម