Wednesday, May 8, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោក គង់ ប៊ឹប និងក្រុមគ្រួសារ ព្រមទាំងបុត្រ បាន ចែកអំណោយដល់ប្អូនៗដែលធ្លាប់រស់នៅកម្សត់កម្រតាំងពីឆ្នាំ១៩៨៧

សៀមរាប៖នៅថ្ងៃអាទិត្យ ០៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព ស២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០លោក គង់ ប៊ឹប និងក្រុមគ្រួសារ ព្រមទាំងបុត្រ បានចំណាយថវិកាផ្ទាល់ខ្លួន ចែកអំណោយដល់ប្អូនៗ និងក្មួយៗ ចំនួន២០នាក់ ដែលមានអនុស្សាវរីយ៍ កំសត់ កម្រ ធ្លាប់មករស់នៅជាមួយ គិតពីឆ្នាំ១៩៨៧ មកដល់ឆ្នាំ២០២០ ប្រុស៧នាក់ ស្រី១៣នាក់ មានប្ដីប្រពន្ធ១៧នាក់ហើយបច្ចុប្បន្ន លីវ៣នាក់ (ពីមុននៅលីវទាំងអស់ )។លោកគង់ ប៊ឹប បានឲ្យដឹងថា ការចែកអំណោយនេះគឺ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, សារ៉ុង១, អាវ២, ក្រមា១, មី១កេស, ទឹកស៊ីអុីវទឹកត្រី១យួ, ប៊ីចេង, ស្កស, អំបិល, ខ្ទឹមស និងថវិកាចំនួន១៥.០០០.០រៀល កង់៣គ្រឿង ចែកឲ្យ៣នាក់ៗខ្វះខាតជាងគេ និងជូនគ្រួសារលោកតារ៉េត នៅភូមិខ្នារមានជំង៉ឺជរាពិការ អង្ករ២០គីឡូក្រាម, ក្រមា២, មី១កេស, ថវិកា២០ម៉ឺនរៀល ។ក្នុងនោះលោកក៏បានជួយដល់អ្នកសារព័ត៌មានចំនួន២នាក់​ដែលម្នាក់ៗទទួលបាន ថវិកា១២ម៉ឺនរៀល និងអង្ក​ម្នាក់២០គីឡូក្រាម ផងដែរ។សូមជូនពរប្អូនៗ ក្មួយៗមានសុខភាពល្អ រកស៊ីមានបាន ប្រាថ្នាធ្វើអ្វីសូមបានសម្រេចដូចបំណង និងសូមជូនចំណែកបុណ្យនេះដល់ញាតិធម៌ទាំងអស់ សូមឲ្យបានស្មើៗគ្នាកុំបីអាក់ខានឡើយនិងជាពិសេសសូមជូនពរប្អូនៗទាំងអស់ឲ្យចូលរួមអនាម័យដើម្បីឲ្យចៀសឆ្ងាយពីជំងឺកូវីដដ១៩ និងជំងឺផ្សេងៗ។ក្នុងនោះដែរលោកក៏បានរៀបចំជាអាហារសាមគ្គីជូនពួកគាត់ហូបដើម្បីអបអរសាទរកម្មវិធីនេះឲ្យសប្បាយរីករាយផងដែរ។ជាមួយគ្នានោះបងប្អូនដែលទទួលអំណោយនោះដែរក៏បានថ្លែអអំណរគុណចំពោះលោក គង់ ប៊ឹប ចៅសង្កាត់រងតី១នៃសង្កាត់ជ្រាវ និងភរិយា ព្រមទាងបុត្រ ឲ្យទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជោគជ័យការងារ ផងដែរ៕ដោយ៖កុសល

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម