Tuesday, December 3, 2024
Header Banner

តំណាងពលរដ្ឋប្រមាណ៥០នាក់ស្នើសុំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ ករណីម្ចាស់ហាងលក់មាសពេជ្រយីហោ ថុង រស្មី វេចលុយ រាប់លានដុល្លាររត់បាត់

ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៣ មានពលរដ្ឋប្រមាណ៥០នាក់ បានមកប្រមូលផ្តុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែត ស្នើសុំអោយអាជ្ញាធរជួយអន្តរាគមន៍ដែលម្ចាស់ហាងលក់មាសពេជ្រយីហោ ថុង រស្មីហៅមនោរម្យវិចលុច បិតទ្វារហាងរត់បាត់។

ពលរដ្ឋបានប្រាប់ថា មូលហេតុដែលពួកគាត់មកមុខសាលាក្រុងប៉ោយប៉ែតប្រមាណជិត៥០នាក់ ដែលជាតំណាងប្រជាពលរដ្ឋជិត១០០នាក់ដែលបានចាញ់បោកម្ចាស់ហាងលក់មាសពេជ្រវេលុយយីហោ ថុង រស្មី ហៅមនោរម្យ ដែលស្ថិតនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ពលរដ្ឋបានប្រាប់ថា ពួកគាត់បានចាញ់បោកគិតជាប្រាក់មានរាប់លានដុល្លារដែលឈ្មោះ ថុង រស្មី ភេទប្រុស អាយុ៤០ឆ្នាំ(ជាប្តី)និងឈ្មោះ ហេង មួយឡេង ភេទស្រី អាយុ៣៩ឆ្នាំ(ប្រពន្ធ)ជាម្ចាស់ហាងលក់មាសពេជ្រនិងវេលុយដែលបានវិចលុចហើយបិតទ្វាររត់បាតរយៈពេលជិត១ខែដែលប្រជាពលរដ្ឋជាម្ចាស់បំណុលរងចាំចេញមុខមកដោះស្រាយ។ពលរដ្ឋបានបញ្ជាក់ថា ប្រជាពលរដ្ឋជិត១០០នាក់ដែលដែលចាញ់បោកម្ចាស់ហាងលក់មាសពេជ្រក្រុងប៉ោយប៉ែតព្រោះលុយ បានយកមកចងការនិងផ្ញើលុយសម្រាប់ប្តូរពីលុយបាតមកជាលុយដុល្លារនិងមានមាសទៀតគិតសរុបមានរាប់លានដុល្លារដែលបានរកស៊ីតាំងពីឪពុកម្តាយរហូតដល់កូនហើយត្រូវបានបោកយកលុយរាប់លានដុល្លារ រួចរត់ទៅបាត់បន្សល់ទុកនៅហាងលក់មាសពេជ្រហើយនាំគ្នាមកសាលាក្រុងប៉ោយប៉ែតដើម្បីសុំអោយអភិបាលក្រុងនិងអធិការនគរបាលក្រុងជួយអន្តរាគមន៍រកម្ចាស់ហាងមកដោះស្រាយបំណុល។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖រហូតដល់ពេលនេះមន្ត្រីនគរបាលជំនាញបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលចាញ់បោកម្ចាស់ហាងលក់មាសពេជ្រវេលុយមានប្រមាណជាង៥០នាក់ក្នុងនោះអ្នករស់នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក/ក្រុងនិងខេត្តនិងបញ្ជូនពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវនិងនាំខ្លួនមកដោះស្រាយបំណុលហើយអនុវត្តតាមច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម