Tuesday, April 23, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

P.Mចាប់គោយន្តកន្ត្រៃដឹកឈើល្មើសច្បាប់១គ្រឿងនៅស្រុកជីក្រែង ប្រគល់ឲ្យមេព្រៃ!

សៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឆ្មក់ចុះបង្ក្រាបគោយន្កកន្ត្រៃ ដឹកឈើល្មើសច្បាប់មួយគ្រឿងប្រគល់ឲ្យកម្លាំងរដ្ឋបាលព្រៃឈើ យកទៅថែរក្សាបន្ត។

ហេតុការណ៍ចុះបង្ក្រាបនេះនៅព្រឹកថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២៣នៅលេីផ្លូវលំ ស្ថិតក្នុងភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដឹកនាំដោយ លោក សាំង វង្សសំរិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង បានចុះឃាត់គោយន្តកន្រ្តៃដឹក ផល អនុផលព្រៃឈេីចំនួន១គ្រឿង នៅចំណុចទីតាំងខាងលើ។ សមត្ថកិច្ចបន្តថា វត្ថុតាងរួមមាន៖ប្រភេទឈេីចំបក់(ក្តា) ចំនួន 0,015×0,18×5×199សន្លឹក = 2,686ម³,ប្រភេទឈេី(ដុំ)ចំបក់ចំនួន0,04×0,15×4×39ដុំ = 0,936ម³សរុបរួមចំនួន : 3,622ម³។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំពោះវត្ថុតាង និងជនសង្ស័យបានប្រគល់អោយសង្កាត់រដ្ឋបាលព្រៃឈេីជីក្រែង ដេីម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម