ខេត្តស្វាយរៀង៖យោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក បានអោយដឹងកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣ថា លោក ចិន ពែក (ហៅពែកពីង)បានគៀងគរប្រមូលប្រជាពលរដ្ឋរាប់រយគ្រួសារអោយចូលទៅកាប់ឆ្ការរុករានទន្រ្ទានយកដីរដ្ឋររាប់រយហិចតាយកមកធ្វើជាកម្មសិទ្ធិ ត្រង់ចណុច ខាងកើតផ្ទះ៤០០ខ្នងចំពីខាងត្បួងសាលាឃុំអណ្តូងត្របែក ជាប់ប្រាសាទគ្រួនោ បានដោយរលួន ដោយពុំមានការរារាំងទប់ស្កាត់ពីមន្ត្រីជំនាញមានសម្ថកិច្ចនៅខេត្តស្វាយរៀងឡេឺយ ។
យោងតាមសារសំឡេងរបស់លោក ចិន ពែក(ហៅពេែកពីង)ដែលជាមេចលនាមេខ្យល់ដឹកនាំប្រជាពលរដ្ឋឲ្យចូលទៅកាន់កាប់ទន្ទ្រានរានយកដីរដ្ឋធ្វើជាកម្មសិទ្ធិបាននិយាយថា៖« ដីចំនួន១០៥ ហិចតាសូមបងប្អូនចូលរួមជាមួយនឹងខ្ញុំហើយតម្រូវបង់ប្រាក់ក្នុងមួយគ្រួសារ ៤ ម៉ឺនរៀល ដើម្បីកូពីអត្តសញ្ញាណប័ណ្ណឯកសារពាក់ព័ន្ធយកទៅដាក់នៅសាលាឃុំមួយច្បាប់ ច្បាប់សាលាស្រុកមួយច្បាប់ និងសាលាខេត្ត១ច្បាប់ ក្រោយពីបានជោគជ័យហើយខ្ញុំនឹងឲ្យបងប្អូនបង់ថ្លៃមួយគ្រួសារ១០០ដុល្លារថែមទៀត»។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នលោកចិន ពែក ដែលជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅយកដីរដ្ឋនោះបានយកឯកសារទៅដល់សាលាខេត្តស្វាយរៀងរូចហើយ។
ពលរដ្ឋបានលើកឡើងថា លោកចិន ពែក មានអំណាចមានសិទ្ធិធំប៉ុណ្ណាបានជាដឹកនាំប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិត្រពាំងស្មាច់ក្នុងឃុំអណ្ដូងត្របែកស្រុករមាសហែក អោយចូលទៅកាប់ឆ្ការរូបរានទន្ទ្រានកាន់កាប់យកដីរដ្ឋយកមកធ្វើជាកម្មសិទ្ធិបានបែបនេះដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរបែបនេះ។ពលរដ្ឋលើកឡើងទៀតថា ឬយលោកពែក មានខ្សឺមន្ត្រីធំមានអំណាចនៅក្នុងខេត្តស្វាយរៀង ជាអ្នកនៅពីក្រោយនិងគាំទ្រនូវសកម្មភាពនេះ ទេដឹង ព្រោះថាក្នុងតំបន់នោះគ្រប់គ្រងដោយលោកមេព្រៃឈ្មោះ គគ កុំថាឡើយទៅដល់ថ្នាក់ចាប់យកដីកាប់ឆ្កាព្រៃយកដីមកធ្វើជាកម្មសិទ្ធិគ្រាន់តែប្រជាពលរដ្ឋពួកគាត់ចូលកាប់អុសដុតនៅក្បែរព្រៃនោះក៏មិនបានផង ចុះហេតុអ្វីបានជាមេព្រៃនៅក្នុងតំបន់នោះឈ្មោះ គគ ធ្វើហាក់បីដូចជាមិនដឹងមិនឮមិនឃើញទៅវិញ។
ពលរដ្ឋដែលមិនជ្រៀតជ្រែកនៅក្នុងសកម្មភាពយកដីរបស់រដ្ឋនោះ សូមអំពាវនាវទៅដល់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមមេត្តាពិនិត្យទៅលើទីតាំងដីនៅចំណុចខាងលើផង និងស្នើសុំជួយចាត់វិធានការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើស នឹងគោរពតាមបទបញ្ជារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ សែន ផង និងជាពិសេសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមឯកឧត្តមមេត្តាពិនិត្យដីនៅចំណុចខាងលើនេះផង បើពុំនោះទេដីព្រៃឈេីរបស់រដ្ឋរាប់រយហិតានៅទីនោះនឹងត្រូវរលាយហិនហោច ក្រោមស្នាដៃមេខ្យល់ ឈ្មោះ ចិន ពែក នេះជាក់ពុំខាន ព្រោះបច្ចុប្បន្នមេខ្យល់រូបនេះកំពុងគៀងគរពលរដ្ឋអាយចូលកាប់ឆ្ការកាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធទាំងងងើល៕AFN