Wednesday, April 24, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាជ្ញាអាមេរិក៖លោក ត្រាំ អាចនឹងត្រូវបានស៊ើបអង្កេតជុំវិញការលួចបន្លំពន្ធ

អន្តរជាតិ៖យោងតាមសារព័ត៌មានអន្តរជាតិបានឲ្យដឹងថា រដ្ឋអាជ្ញាសង្កាត់ Manhattan នៃទីក្រុងញូយ៉ក លោក Cyrus Vance បានឱ្យដឹងថាលោកអាចនឹងបើកការស៊ើបអង្កេតមួយ លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមុខជំនួញរបស់លោក ជុំវិញសំណុំរឿងសង្ស័យមានជាប់ទាក់ទងនឹងការលួចបន្លំពន្ធ។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

លោក Cyrus Vance ធ្វើការអះអាងបែបនេះនៅក្នុងឯកសារដាក់ជូនសាលាឧទ្ធរណ៍ក្នុងសង្កាត់ Manhattan ៤ថ្ងៃមុននឹងមានការពិចារណាលើសំណើរបស់លោក ត្រាំ ដែលចង់បិទខ្ទប់ការស៊ើបអង្កេតរបស់លោក Vance កាលពីខែសីហា ឆ្នាំ២០១៩ ជុំវិញពន្ធលើប្រាក់ចំណូលពីមុខជំនួញរបស់លោកត្រាំ។ សេតវិមាន មិនទាន់ ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈលោក ត្រាំ បានបដិសេធជាច្រើនលើករាល់ការចោទប្រកាន់មកលើរូបលោក។នៅក្នុងចំណោមរបាយការណ៍ជាច្រើនរបស់ការិយាល័យលោក Cyrus Vance មានរបាយការណ៍ខ្លះបានចោទប្រកាន់លោក ត្រាំថា ជារឿយៗតែងតែ ផ្ញើបាយការណ៍អ្នកដែលឲ្យលោកខ្ចីប្រាក់ ដោយបំប៉ោងទ្រព្យសម្បត្តិរបស់លោក និងលុបចោលបំណុលអចលទ្រព្យ។ មិនតែប៉ុណ្ណោះ​ ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ លោក ត្រាំ ថែមទាំងបានចំណាយប្រាក់៤០០លានដុល្លារលើផ្ទះចំនួន៥ខ្នង, ទីលានវាយកូនហ្គោល៨កន្លែង និងរោងចក្រផលិតស្រាមួយកន្លែង បើទោះជាជាប់បំណុលរាប់ពាន់លានដុល្លារ ក្តី៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម