Thursday, November 28, 2024
Header Banner

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ រយៈពេល២ថ្ងៃ របស់ icc angkor បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានជាទីមោទនៈ!

ខេត្តសៀមរាប៖រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ មកដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានគួរជាទីមោទនៈ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យនេះ ស្ថិតក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។ សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។សូមជម្រាបថា កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម