Thursday, April 25, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អ្នកស្លាប់ដោយសារកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ជិត ១លាននាក់

អន្តរជាតិ៖យោងតាមរបាយការណ៍របស់Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជិត១លាននាក់ហើយ គឺចំនួន ៩៦៨ ៩១៣នាក់ និងកំណើនមនុស្សឆ្លងវីរុសនេះ សរុប បានកើនឡើងដល់ ៣១ ៤៧២ ២០៥នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ២៣ ០៩៧ ២៧៩នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញានេះ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃអង្គារដដែលនេះ កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០ម៉ឺននាក់ហើយ គឺចំនួន២០៤ ៥០៦នាក់ និងកំណើនមនុស្សឆ្លងសរុបនៅប្រទេសនេះ បានកើនឡើងដល់ជាង៧លាននាក់ គឺចំនួន៧ ០៤៦ ២១៦នាក់ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៣៨៨នាក់ និងអ្នកឆ្លងថ្មីចំនួន៣៦ ៣៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៤០២៨នាក់ និងបានឆ្លងទៅមនុស្សថ្មីចំនួន ២២៦ ៨៥២នាក់ នៅទូទាំងពិភពលោក ហើយប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោកនៅថ្ងៃអង្គារនេះ ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន ១០៥៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៧៤ ៤៩៣នាក់ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម