Sunday, June 8, 2025
Header Banner

ទីតាំងផលិតបាយក្តាំង គ្មានអនាម័យ គ្មានច្បាប់នៅច្បារអំពៅ ត្រូវសមត្ថកិច្ចបង្ក្រាប

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញបាយក្ដាំងពិសេសចំនួន ៣ទីតាំងគ្មានច្បាប់ គ្មានអនាម័យដែលបាយក្ដាំងទាំងនោះ គ្មានអនាម័យ និងយកប្រេងកាកសំណល់មកបំពងថែមទៀត ស្ថិតនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៣ ក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះ សម្រេចអោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់ និងរៀបចំកន្លែងអោយមានសោភ័ណភាព នឹងមានអនាម័យត្រឹមត្រូវ ទើបអនុញ្ញាតអោយដំណើរការឡើងវិញ។បញ្ជាក់មន្ដ្រីជំនាញ បានដកហូតសំណាកយកទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យរកមើលកំរិតមេរោគ និងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារ៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម