ខេត្តតាកែវ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កញ្ឆាក្រៀមទម្ងន់ជិត១៥គីឡូក្រាមត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនៃកងរាជអាវុធហត្ថខេត្តតាកែវដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយសម្របសម្រួលនីតិវិធី ដោយលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ចុះបង្រ្កាបបាន នៅចំណុចរោងបាយខាងក្រោយផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិ ចំបក់ ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។
លោក ហួត វឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថាជនសង្ស័យដែលឃាត់បានម្នាក់ ឈ្មោះ យ៉ាន ស្រ៊ន ភេទស្រី អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិឃុំកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន:១/- កញ្ឆាក្រៀមចំនួន០២បាវ ទម្ងន់=១៤គីឡូ ២ខាំ។២/- ជញ្ជីងថ្លឹងកញ្ឆាចំនួន០១៣/-ទូរសព្ទ័ដៃ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននាំខ្លួននិងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕AFN