Thursday, November 28, 2024
Header Banner

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរ ដល់មន្ត្រីសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាក្នុងការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ

ខេត្តសៀមរាប៖ក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ខេត្តកំពង់ធំ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីសុខាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខេត្តទូទាំងប្រទេស ដែលបានសហការគ្នាក្នុងការប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជានៅទូទាំងប្រទេសបានរងនូវផលប៉ះពាល់កូវីដ-១៩ក្តី សមិទ្ធផលដ៏ធំធេងនេះកើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ និងភាពវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ។

ឯកឧត្តម បន្តថា ការប្រយុទ្ឋជាមួយនឹងជំងឺកូវីដ-១៩ក្នុងពេលកន្លងមកដែលប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ឋនាមថាកម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ បានគ្រប់គ្រងកូវីដ-១៩ដោយជោគជ័យ នេះពិតជាមមោទនភាពចំពោះការខិតខំប្រឹងប្រែងដ៍អស្ចារ្យរបស់សង្គមជាតិទាំងមូល ព្រមទាំងជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា ក្រោមការដឹកនាំផ្ទាល់ប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិ និងមានការចូលរួមពីសង្គមជាតិទាំងមូល ដែលអាចឱ្យកម្ពុជាបានដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ចសង្គម កាលពីខែវិច្ឆិកាឆ្នាំ២០២១មក នេះជាមេរៀននិងបទពិសោធអាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩មិនទាន់ចប់នៅឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកយ៉ាងខ្ពង់ខ្ពស់ ពីសំណាកើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានអុះពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌ វិជ្ជាជីវៈ អត្តចរិកស្លូតបូតរាក់ទាក់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺដែលពួកគាត់ត្រូវការ ដើម្បីឱ្យពួកគាត់កាន់តែពេញចិត្តនិងគាំទ្រសេវាសុខាភិបាលរបស់យើង ។ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងវឌ្ឍនភាព ជាច្រើនក្នុងវិស័យសុខាភិបាល កំពុងបន្តកើតមានក្នុងការផ្តល់សេវា តាមរយៈសកម្មភាពស្នាដៃក្នុង កម្មវិធីសុខភាពមាតា និងទារក, កម្មវិធី អាហារូបត្ថម្ភស្រ្ដី និងកុមារ, កម្មវិធី ប្រយុទ្ធជម្ងឺឆ្លង និង ជម្ងឺមិនឆ្លង រ៉ាំរ៉ៃ និង បញ្ហាសុខភាពសាធារណៈ ។

លោកមានជំនឿយ៉ាងមុតមាំថា ៖ថ្នាក់ដឹកនាំនិងមន្ត្រីសុខាភិបាលទាំងអស់ នឹងបន្តការខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ និង បន្តពង្រឹងប្រព័ន្ធប្រតិបត្តិការនៃប្រព័ន្ធ សុខាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តោតលើការថែរទាំ សុខភាពមានគុណភាព សុវត្តិភាព សក្តិសិទ្ធិភាព និង សមធម៌ ជូនដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ស.រ

(ប្រភពពីមន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម