Thursday, November 28, 2024
Header Banner

សមត្ថកិច្ចថៃ ឃាត់ម៉ូតូអត់ពន្ធចំនួន៨គ្រឿង និងអ្នកបើកបរម្នាក់ បម្រុងនាំយកមកលក់អោយឈ្មួញកម្ពុជា នៅតាមព្រំដែន

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងចម្រុះថៃ បានបង្ក្រាបឃាត់ម៉ូតូចំនួន៨គ្រឿង និងអ្នកបើកបរម្នាក់ ជាចោរថៃលួចបម្រុងនាំយកមកលក់អោយឈ្មួញកម្ពុជា នៅតាមព្រំដែននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្បែរព្រំដែនស្ថិតភូមិ១៣ ឃុំប៉ានសឿក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

មន្ត្រីយោធាការពារព្រំដែនកម្ពុជាបានប្រាប់ថា៖ កម្លាំងចម្រុះថៃបានស្ទាក់ចាប់ជនសង្ស័យម្នាក់ឈ្មោះ សាងខុម ផាខាន ភេទប្រុស អាយុ២៧ឆ្នាំ (ជាអ្នកស៊ីឈ្នួលបើកបរម៉ូតូ) និងបង្ក្រាបបានម៉ូតូចំនួន៨គ្រឿងក្នុងនោះមានម៉ូតូម៉ាក់ហុងដាADV.160ចំនួន១គ្រឿង និងម៉ាក់ហុងដាស្កូពីចំនួន៦គ្រឿង ហុងដាវ៉េវចំនួន១គ្រឿង ដែលជនសង្ស័យ និងបក្ខពួកបានបើកបរដាក់ក្បែរព្រំដែនបម្រុងនាំចូលលក់ឲ្យឈ្មួញកម្ពុជាទទួលទិញ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម