ខេត្តសៀមរាប៖មន្ត្រីជំនាញរបស់ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ថ្មីៗនេះ បានចុះណែនាំ ដល់ហាងផឹកស៊ី (1629) នៅមុខវិទ្យាល័យអង្គរ ដែលបើកភ្លេងឮខ្លាំងៗ បង្កការរំខានដល់ពលរដ្ឋ។ទីតាំងហាងផឹកស៊ី យីហោ(1629) បង្កការរំខានដល់ផ្ទះពលរដ្ឋនេះ ស្ថិតនៅមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ហាង1629 បើកសំឡេងភ្លេងច្រៀងឮខ្លាំងៗ និងបើកភ្លើងហ្វាបាញ់ចូលផ្ទះពួកគាត់ ជាហេតុធ្វើឲ្យពួកគាត់មិនអាចដេកបាន។ ករណីនេះពួកគាត់ស្នើទៅអាជ្ញាធរភូមិសង្កាត់ នគរបាល និងមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មេត្តាចុះទៅណែនាំនិងធ្វើកិច្ចសន្យានៅហាង1629 នៅតែផ្គើនដដែល មិនខ្លាចទៅនិងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធឡើយ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចុះបិទអាជីវកម្មនេះជាក់ជាពុំខាន។សូមជម្រាបថា ម្ចាស់ទីតាំង ហាងផឹកស៊ី (1629) ឈ្មោះ ទី ឈិញ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមកំណត់ហេតុរបស់មន្ទីសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ហាង (1629 ) ១ គ្មានអាជ្ញាប័ណ្ណទេសចរណ៍២ កំពុងដំណើរការចុះបញ្ជីពាណិជ្ជកម្មនៅខេត្ត ៣ ហាងកំពុងមានកម្មវិធីផ្សព្វផ្សាយស្រាបៀរ និងបានស្នើសុំការប្រគុំតន្ត្រីនៅច្រកចេញចូលតែមួយសាលាក្រុង។
កំណត់ហេតុបានបន្តថា ១ ម្ចាស់អាជីវកម្មត្រូវទៅដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តសៀមរាប។២ ត្រូវផ្អាកការប្រគំតន្ត្រីនិងការបំពងសំឡេងធ្វើឲ្យមានការរំខានដល់អ្នកជិតខាង។៣ ម្ចាស់អាជីវកម្ម ត្រូវកែសម្រួលឈ្មោះហាង 1629៕AFN