Thursday, November 28, 2024
Header Banner

សមិទ្ធផលថ្មីបន្ថែមទៀតដែលពលរដ្ឋរស់នៅតំបន់មាត់បឹងទន្លេសាប ចង់បាននោះគឺមណ្ឌលសុខភាព!

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធអគារមណ្ឌលសុខភាពឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

នៅក្នុងពិធីសម្ពោអាគារ មណ្ឌលសុខភាពកំពង់ភ្លុក នេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម អស់លោក លោកស្រី ព្រមទាំងពលរដ្ឋជាច្រើនចូលរួមផងដែរ។

អគារមណ្ឌលសុខភាពនេះ ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ និងភរិយា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៧មុឺនដុល្លារនិងបានសាងសង់រួចជាស្ថាពរហើយត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ។ នេះគឺជាសមិទ្ធផលថ្មី បន្ថែមទៀតដែលពលរដ្ឋនៅតំបន់មាត់បឹងទន្លេសាប ចង់បានជាយូរមកហើយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម