Thursday, November 28, 2024
Header Banner

រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាស្ថានភាពសុខមាលភាពរបស់កម្មករនៅក្រុមហ៊ុនថាកូស្រុកកូនមុំ ខណៈចំនួនកម្មករស្លាប់កើនឡើងដល់៩នាក់

ខេត្តរតនគិរី៖កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីនិងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូប។ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា គិតចាប់ពីថ្ងៃទី១៦មិថុនា ដល់ថ្ងៃទី១កក្កដាឆ្នាំ២០២៣ សរុបកម្មករក្នុងក្រុមហ៊ុន ថាកូ (ចំការចេក) ដែលបានបាត់បង់ជីវិតមានចំនួន០៩នាក់ហើយ ដូច្នេះឯកឧត្តម ស្នើរអោយមន្ទីរជំនាញពាក់ព័ន្ធរាយការណ៍ពីករណីនេះថាតើមកពីមូលហេតុអ្វីអោយពិតប្រាក។

ក្នុងឱកាសនេះលោកវេជ្ជបណ្ឌិត អ៊ុងរតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានករណីកម្មករនៅក្រុមហ៊ុនខាងលើស្លាប់ជាបន្តបន្ទាប់ភ្លាម មន្ទីរបានបានចាត់ក្រុមការងារជំនាញចុះស្រាវជ្រាវករណីនេះភ្លាមផងដែរដោយលទ្ធផលបានបង្ហាញថា មុនពេលស្លាប់អ្នកជំងឺដែលមកទទួលសេវានៅមណ្ឌលសុខភាពស្រែអង្គ្រង ស្ថិតក្នុងស្រុកកូនមុំ គឺមានសភាពធ្ងន់ធ្ងរដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាលស្ទើរគ្មានសញ្ញាជីវិត ។ហើយតាមការសាកសួរប្រវត្តិអ្នកជំងឺមានរោគសញ្ញាចុកពោះ ក្អួត ហត់ អស់កំលាំង ស្រវាំងភ្នែក ភាគច្រើនពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មានប្រវត្តិជំងឺប្រចាំកាយទេ។ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញាចន្លោះពី៤ទៅ៦ម៉ោង បណ្តាលអោយអ្នកជំងឺស្លាប់ ។

លោកវេជ្ជបណ្ឌិតបន្តថាតាមការសន្និដ្ឋានបឋមអាចបណ្តាលមកពីការពុលសារធាតុគីមី(ថ្នាំបាញ់ស្មៅនិងថ្នាំបាញ់សម្លាប់សត្វល្អិត)រួមផ្សំនឹការរស់នៅមិនមានអនាម័យស្អាតផងដែរ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ជម្រុញអោយមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវករណីនេះបន្តទៀតពិសេសមន្ទីរត្រូវយកសំណាកវិភាគទៅធ្វើការវិភាគនៅរាជធានីភ្នំពេញដើម្បីបានលទ្ធផលមួយជាក់លាក់ពីករណីនេះ៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម