Thursday, November 28, 2024
Header Banner

សោកស្តាយ…ត្រីមេពូជធំៗនៅដងទន្លេមេគងលើត្រូវបានគេនេសាទមកលក់នៅលើទីផ្សារក្នុងរដូវបិទនេសាទ!

     ខេត្តស្ទឹងត្រែង៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ទោះជាដល់រដូវបិទនេសាទក៏ដោយត្រីកម្រនិងជាត្រីមេពូជធំៗពងពេញៗពោះ  ត្រូវបានគេនេសាទយកមកដាក់លក់លើទីផ្សារ ក្នុងខេត្តស្ទឹងត្រែង ខណៈភាគច្រើជាអាជីវកប្រមូលទិញយកទៅកាន់ទីផ្សារប្រទេសជិតខាងនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។     

  នៅដើមខែកក្កដានេះ មានរភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេឡើងពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើ ជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក ត្រីតានេល ត្រីប្រា ត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀត ។  

   ពាក់ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឱ្យដឹងថា:ក្រុមរបស់លោកជារៀងរាល់ថ្ងៃបានចុះល្បាតនៅតាមដងទន្លេមេគង្គ បានប្រទះឃើញជនខិលខូចនៅតែលបលួច ប្រើឧបករណ៍នេសាទខុសច្បាប់ ពេលសមត្ថកិច្ចចុះបង្ក្រាប រួចបើកទូករត់គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោល។     

   លោកស្រីសមវិចិត្រនាយខណ្ឌជលផលក៏បានឲ្យដឹងដែរថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០ លើក បង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍  ឆក់មួយគ្រឿង ទូកឈើ ចំនួន០១គ្រឿង ម៉ាស៊ីចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។រីឯអ្នកឃាត់ខ្លួនបាន១១នាក់បានធ្វើការអប់រំ។     លោកនាយខណ្ឌបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថាបើស្រលាញ់ធនធានជីវៈចម្រុះ ដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។   

   លោកនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់និងបានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ៕CM

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម