Thursday, November 28, 2024
Header Banner

កម្ពុជាទទួលបានជាង១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅក្នុងឆមាសទី១នេះ

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរសរុបចំនួន ៣៨៥ ៧៦៩នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលបានពីការលក់សំបុត្រនេះ មានប្រមាណជាង១៧លាន៨សែនដុល្លារអាមេរិក កើនជាង ៦ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ហើយដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានអ្នកទេសចរចំនួន ៤១ ០១២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលលក់សំបុត្រនោះមានចំនួន ១ ៨១១ ៥៨៩ដុល្លារអាមេរិក ។

គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ក្រៅពីនេះ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកែរ បានចំនួន ៩៥ ៥៣៥ដុល្លារ ដល់អ្នកទេសចរអន្តរជាតិចំនួន ៦ ៣៦៩នាក់ និងរកចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្នៀស បានចំនួន ២៩២ ៩៤០ ដុល្លារ ក្នុងរយៈពេល៦ខែនេះ។

គ្រឹះស្ថានអង្គរក៏បានប្រកាសឲ្យដឹងដែរតថា ចំណូលពីការលក់សំបុត្រនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៧៧១ ៥៣៨ដុល្លារ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម