Thursday, November 28, 2024
Header Banner

នគរបាលចរាចរណ៍ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចុះធ្វើការផ្សព្វផ្សាយនិងអប់រំដល់អ្នកបើកបរ…

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ខែកក្កដាឆ្នាំ២០២៣នេះថា ដេីម្បីបង្កេីនការយល់ដឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយក្រុមការងារការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានចុះចែកឯកសារសុវត្ថិភាពចរាចរណ៍ជូនអ្នករត់ទោចក្រយានយន្ត និងត្រីចក្រយានយន្ត នៅទីប្រជុំជនក្នុងក្រុងសៀមរាប និងបិទស្ទីកឃ័រចំណាំងផ្លាត ចងបដាសុវត្ថិភាព។

របាយការណ៍បន្តថា ការចុះអនុវត្តនោះមានដូចខាងក្រោម៖-សៀវភៅច្បាប់ស្តីពីចរាចរណ៍ ចំនួន៥០ ក្បាល -សៀវភៅអ្វីដែលអ្នកបេីកបរទោចក្រយានយន្ត ត្រូវយល់ដឹង ចំនួន ៥០ ក្បាល-ខិតប័ណ្ណប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះ អ្នកប្រេីប្រាស់ផ្លូវ ចំនួន ៥០ ប័ណ្ណ-ស្ទីកឃ័រចំណាំងផ្លាត ចំនួន ១៥០ សន្លឹក-បដាសុវត្ថិភាពចំនួន ២ បដា-ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះចរាចរណ៍ ចំនួន ១០ ផ្ទាំង។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ជាពិសេសហាមបើកបរលើសល្បឿនកំណត់នៅទីប្រជុំជន៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម