ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គន់ គីម សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ អមដំណើរដោយ លោក ហួត សុធី សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានក្រុមការងារយុវជនបក្សខេត្ត បានដឹមកនាំក្រុមការងារសមាជិក-សមាជិកា ក្រុងការងារចុះពង្រឹងក្រុងសំរោង សង្កាត់សំរោង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបង្រៀនគូសសន្លឹកឆ្នោត ស្ថិតក្នុងក្រុងសំរោង។
ក្នុងពេលសំណេះសំណាល និងបង្រៀនប្រជាពលដ្ឋគូសសន្លឹកឆ្នោត ឯកឧត្តម គន់ គីម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងបន្តភាពរីកចម្រើនបន្តទៀត។
ឯកឧត្តម គន់ គីម បានរម្លឹកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី មន្ទីរពេទ្យ និងវត្តអារាម។លើសពីនេះ ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស៕ឧត្តរ