ខេត្តសៀមរាប៖យោងរបាយការណ៍បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា ជាក់ស្តែងនៅថ្ងៃទី១៤និង១៧ ខែកក្កដា ឆ្នាំ២០២៣ នគរបាលខេត្តសៀមរាបបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាអំពើលួចម៉ូតូដ៏សកម្មមួយសំបុកធំរួមទាំងអ្នកទទួលផលចោរកម្មផងដែរ ។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប-លោកវរសេនីយ៍ឯក មឿន បូរី ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលអន្តរាគមន៍និងតម្រួតបទបញ្ជា-និងលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវ ករណី អំពើលួច (លួចម៉ូតូ) យ៉ាងសកម្មនៅក្នុងក្រុង.ខេត្តសៀមរាប នឹងឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន០៩នាក់: ទី១ឈ្មោះ វិន ជែម ហៅ ចេម ភេទប្រុស អាយុ១៨ឆ្នាំ នៅថ្ងៃទី ១៦.០៧ ២០២៣ វេលាម៉ោង ២០: ៣០នាទី នៅចំណុចសួនបឹងគីឡូ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណី អំពើលួច (លួចម៉ូតូ) បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើរួច កម្លាំងសមត្ថកិច្ចយើងបន្តស៊ើបអង្គេត ស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យខាងលើ បានចំនួន០៦នាក់បន្ថែមទៀត :១.ឈ្មោះ ផុន តាណា ហៅខេមរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ( ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនរយៈពេល០៣ខែ )២.ឈ្មោះ ទាន វណ្ណា ហៅតូច ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ ព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។៣.ឈ្មោះ សំ សុភា ហៅរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រកកំណើតនៅភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅមិនច្បាស់លាស់ ។៤.ឈ្មោះ ហីម រចនា ហៅ ទី ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប៥.ឈ្មោះ ពត បញ្ញាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប៦.ឈ្មោះ រិទ្ធី យ៉ាស័ក្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនបានប្រព្រឹត្តអំពើ (លួចម៉ូតូ )ក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង ក្នុងពេលធ្វើសកម្មភាពលួចម៉ូតូបាន បក្ខពួកខ្លួនបានយកទៅលក់បន្តនៅខេត្តកំពង់ធំ។
បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧ : ៥០នាទី កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មាន:១.ឈ្មោះ ជា កុសល ភេទប្រុស អាយុ៤៤ឆ្នាំមានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ធ្លាប់ជាប់ព័ន្ធនាគារ ចំនួន៤លើក)២.ឈ្មោះ អិត យន ភេទស្រី អាយុ៣៩ឆ្នាំមានស្រុកកំណើតភូមិដូង ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទីលំនៅបច្ចុប្បន្នភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណី ទទួលផលចោរកម្ម ដោយកន្លងមកជនសង្ស័យទាំងពីរនាក់នេះ តែងតែទទួលទិញម៉ូតូ ដែលបានពីការប្រព្រឹត្តបទល្មើស ពីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត។
ជនសង្ស័យទាំងពីរនាក់នេះ គឺជាប្តី និងប្រពន្ធ សមត្ថកិច្ចបានឃាត់ខ្លួននៅចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ វត្ថុតាងដកហូតសរុបក្នុងកិច្ចប្រតិបត្តិការណ៍បាន ម៉ូតូចំនួន០៧គ្រឿង (ស្រាវជ្រាវឃើញម្ចាស់ចំនួន០៥គ្រឿង ) ដែលជាម៉ូតូជនសង្ស័យលួចបាន និងទូរស័ព្ទដៃចំនួន០២គ្រឿង ។
ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្តកិច្ចកំពុងរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួន ទៅតុលាការដើម្បីបន្តនីតិវិធីនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ស.រ