ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ និងផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំ៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១២ ផងដែរ ៕ស.រ