Thursday, November 28, 2024
Header Banner

ស្ត្រីម្នាក់មានផ្ទៃពោះជាង៨ខែ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីធ្វើការវះកាត់យកកូនចេញ

ខេត្តរតនគិរី៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់មានផ្ទៃពោះជាង៨ខែ បានធ្លាក់ខ្លួនឈឺពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី គ្រូពេទ្យសុំវះកាត់យកទារកចេញមុននិងធ្វើកាព្យាបាលជំងឺឲ្យម្ដាយ ប៉ុន្ដែក្រោយការវះកាត់យកទាលិកាបានរួចហើយ ស្ត្រីនោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតែម្ដង។ 

   ស្ត្រីរងគ្រោះមានឈ្មោះ ភា សុភី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គាត់មានប្ដីនិងកូនចំនួន៤នាក់ក្នុងបន្ទុក មានមុខរបរជាកសិករមានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។    គ្រូពេទ្យថាស្ត្រីរងគ្រោះនោះកាលនៅរស់ធ្លាប់មានជំងឺប្រចាំកាយគឺជំងឺលើសឈាមនិងជំងឺទឹកនោមប្រៃ។ហើយនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីនោះត្រូវបានសាច់ញាតិនិងក្រុមគ្រួសារដឹកទៅកាន់ពេទ្យសម្ភពមួយកន្លែង នៅក្នុងទីរួមខេត្តដើម្បីព្យាបាល។ 

   ក្រុមគ្រូពេទ្យឯកជននោះបា្រប់ថាពុំមានលទ្ធភាពព្យាបាលជំងឺស្ត្រីនោះឡើយ សូមឲ្យសាច់ញាតិដឹកគាត់ទៅមន្ទីរពេទ្យខេត្តដើម្បីធ្វើការព្យាបាលបន្ត។    នៅថ្ងៃដដែលនោះសាច់ញាតិបានដឹកស្ត្រីនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគីរី ហើយគ្រូពេទ្យបានប្រាប់ថាជំងឺស្ត្រីនោះមានសភាពធ្ងន់ធ្ងរទៅហើយ ដើម្បីព្យាបាលគាត់បានគឺត្រូវធ្វើការវះយកទារកនៅក្នុងផ្ទៃដែលមានអាយុជាង៨ខែនោះចេញមកសិនដើម្បីកុំឲ្យប៉ះពាល់ទារកក្នុងផ្ទៃ។

    ប៉ុន្ដែលោកហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឲ្យអ្នកសារព័ត៌មានដឹងថា ស្ត្រីនោះស្លាប់ដោយសារព្រាយក្រឡាភ្លើងទៅវិញ។   សាច់ញាតិរបស់ជនរងគ្រោះឃើញសភាពអ្នកជំងឺបែបនោះក៏យល់ព្រមឲ្យវះកាត់ព្រោះថាតំម្លៃសេវ៉ាក៏មិនថ្លៃ ប៉ុន្មានគឺត្រឹមតែ១៥០ដុល្លារប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏សម្រេចធ្វើកាវះកាត់យកទាលិកាបានដោយជោគជ័យ ប៉ុន្ដែបានតែប៉ុន្មាននាទី ស្ត្រីនោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្ដងទៅ។

    ករណីនេះផ្ដើមឲ្យមានកាលើកឡើងថាក្រុមគ្រូពេទ្យដែលធ្វើការវះកាត់នោះសង្ស័យមានកាធ្វេសប្រហែសពុំបានចាក់ថ្នាំជំនួយកម្លាំងនិងថ្នាំសម្រួលសំពាធឈាមឲ្យសសៃបើក ឈាមដើរបានស្រួល ម្យ៉ាងស្ត្រីនោះពរពោះទើបបានជាង៨ខែមិនគួរវះកាត់ក្នុងស្ថានភាពម្ដាយកំពុងចុះខ្សោយកម្លាំងនោះទេ។    លោក ឌុច ហួរ ចៅ សង្កាត់ឡាបានសៀក បានសំដែងកាហួសចិត្ត ថា ទទួលយកមិនបានទេ ចៅអើយ កើតមកបានឯកសារដល់ទៅពីរក្នុងពេលតែមួយ គឺលិខិតកំណើតនិងលិខិតមរណ:មាតា៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម