Thursday, November 28, 2024
Header Banner

Update ករណីពលរដ្ឋ២៩នាក់ញ៉ាំអាហារ ប៊ូហ្វេ ស្រីខួចខិនថេនើរ រួចក៏មានអាការៈរាគរុះ,ក្អួតចង្អោរ ត្រូវបានគ្រូពេទ្យជំនាញសន្និដ្ឋានថាមិនមានករណីពុលអាហារទេ!

***រហូតមកដល់ពេលនេះអាការៈជំងឺរបស់ពលរដ្ឋបានធូរស្រាលហើយគ្រាន់តែនៅវិលមុខនិងអស់កម្លាំងប៉ុណ្ណោះ….!

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីពលរដ្ឋក្មេងចាស់នាំគ្នាចូលទៅញ៉ាំអាហារនៅអាហារដ្ឋាន ប៊ូហ្វេ ស្រីខួចខិនថេនើរ រួចក៏មានអាការៈរាគរុះ,ក្អួតចង្អោរ ដោយសង្ស័យថាពុលអាហារនៅទីនោះរួចក៏បញ្ជូនទៅមន្ទីរពេទ្យ នោះត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប សន្និដ្ឋានថា មិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ករណីខាងលើគឺអាចបណ្តាលមកពី ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary) ទើបបណ្តាលឲ្យ មានចេញរោគសញ្ញារាត ក្អួត។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានអោយដឹងថា នៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់។

ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងក្រុមភ្ញៀវចំនួន ២៩នាក់ បានខលប្រាប់គាត់ថា មានអាការៈក្អួត រាគ ចុកពោះ និងចុកចុងដង្ហើមរួចហើយ បានចូលសំរាកពេទ្យប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យថា ពុលចំណីអាហារនៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤ នោះ និងអោយជួយចេញថ្លៃសេវាព្យាបាល។ លោកស្រីបន្តថា ថ្ងៃទី១៥ដដែល ពេលរសៀល តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល ។លោកស្រី លី វណ្ណៈ បន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារនៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថាមាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។

ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជម្ងឺ រលាកក្រពពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលបវរមានរិទ្ធគឺដោយមានអាការៈ ក្តៅខ្លួន រាគ ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។បន្ទាប់ពីជួបភាគីទាំងសងខាងក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋាន ម្តងទៀតសង្កេតឃើញថា៖អនាម័យក្នុងកន្លែងចំអិនអាហារមិនមានបញ្ហា អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា សម្ភារៈប្រើប្រាស់មានអាម័យសមស្រប គ្រឿងឧបភោគបរិភោគបានធ្វើការលាងសំអាតបានសមស្រប។ សេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពី”ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary)” ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាគ ក្អួត ចង្អោជាដើម។ ពលរដ្ឋបានសម្តែងការអស់សំណើចជុំវិញការលើកឡើងរបស់គ្រូពេទ្យជំនាញនៃខេត្តសៀមរាប ខាងលើ ហើយពួកគាត់បន្តថា គាត់សុំចុះចាញ់គេហើយ ដោយម៉្យាងរវល់ធ្វើការរកស៊ីផងក៏ខ្ចិលវែងឆ្ងាយទៀត សុំបញ្ចប់ត្រឹមហ្នឹងចុះ។ចំពោះអាការៈរបស់ពលរដ្ឋបច្ចុប្បន្ននេះមានការធូរស្រាលខ្លះហើយ។ប៉ុន្តែនៅវិលមុខនិងអស់កម្លាំង។ព្រោះពួកគាត់មិនសូវមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យនឡទេ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម