Thursday, November 28, 2024
Header Banner

ជិត១ឆ្នាំហើយ…សមត្ថកិច្ចខេត្តសៀមរាប នៅតែបន្តការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់នោះដដែល!

ខេត្តសៀមរាប៖ចាប់តាំងពីពលរដ្ឋដែលមានជំនឿថាទឹកលិចសកលលោក កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២២ ហើយបានមករស់នៅចម្ការលោករបស់លោកខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីរួចផុតជីវិតនោះ គឺរហូតមកដល់ពេលនេះនៅមានចំនួនប្រមាណជិត១០០នាក់ប៉ុណ្ណោះ។បច្ចុប្បន្ននេះពួកគាត់នៅជួយមើលថែចម្ការខ្លះទៀតឃ្វាលគោ ចិញ្ចឹមជ្រូក ជាដើម។

ចំពោះកម្លាំងនគរបាលក៏កំពុងបន្តយាមកាមជាច្រើននាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់ដដែល។

ដោយឡែកក្រុមគ្រូពេទ្យក៏បានបន្តចុះមកពិនិត្យសុខភាពជូនដល់កងកម្លាំងនគរបាល ដែលឈរជើងប្រចាំការនៅជុំវិញដីចម្ការម្រេច ១២ហិចតា ក្នុងមានដូចជា៖ វាស់ឈាម ចង្វាក់បេះដូង នឹងផ្លូវដង្ហើម និងចែកថ្នាំ វីតាមីន ជូនដល់កងកម្លាំង។លទ្ធផលទទួលបាន កម្លាំងដែលមកប្រចាំការទាំង១១ស្រុកឃើញថាមានសុខភាពល្អ និងមានកម្លាំងចាស់ៗមានលើសឈាម និងលើសជាតិស្ករ និងមានលំហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ៕ស.រ

(រូបភាពឯកសារ)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម