Thursday, November 28, 2024
Header Banner

សមត្ថកិច្ចខេត្តឧត្តរមានជ័យ ដាក់កម្លាំងជិត១៥០០នាក់ សម្រាប់ការពារថ្ងៃបោះឆ្នោតនាពេលមុខនេះ

ខេត្តឧត្តរមានជ័យ៖ម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តឧត្តរមានជ័យ ប្រមាណជិត១៥០០នាក់ ត្រូវបានចាត់តាំង និងទទួលភារកិច្ចក្នុងកិច្ចការពារ ហិបឆ្នោត និងមណ្ឌលបោះឆ្នោត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣នេះថា ការិយាល័យបោះឆ្នោតនៅទូទាំងខេត្តឧត្តរមានជ័យ គឺមានសរុបទាំងអស់២៤ ឃុំសង្កាត់មានមណ្ឌលទាំងអស់៣៣១ មណ្ឌល ហើយការិយាល័យចំនួន៤០៥ការិយាល័យ នៅក្នុងនោះគឺយើងប្រើប្រាស់កម្លាំងសរុបចំនួន១០៨៣នាក់ កម្លាំងនគរបាល យាមទាំងក្នុងនិងក្រៅចំនួន៦៧៨នាក់ និងកម្លាំងប្រជាការពារចំនួន៤០៥នាក់។កម្លាំងសម្រាប់ត្រៀមអន្តរាគមន៍នៅតាមបណ្តាក្រុងស្រុកទាំង៥មានចំនួន៣៩០នាក់។ប្រើប្រាស់កម្លាំងសរុបរួមចំនួន១៤៧៣នាក់ ដើម្បីត្រៀមលក្ខណៈចុះតាមមូលដ្ឋាន ក្នុងកិច្ចការពារមណ្ឌលបោះឆ្នោត និងហិបឆ្នោត ព្រមទាំងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតផងដែរ។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចចាប់ផ្ដើមពង្រឹងការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ ចាប់ពីពេលនេះតទៅហើយ ព្រោះត្រូវបង្កើនកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម