ខេត្តសៀមរាប៖របាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ឯកសារ និងសម្ភារៈសំខាន់ៗ ដែលបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ បានធ្វើការដឹកជញ្ជូដាក់តាមការិយ៉ាល័យនៅក្នុងខេត្តសៀមរាប ជាមួយនឹងកងកម្លាំងការពារប្រកបដោយសុវត្តិភាព។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និងមន្ត្រី នៃគណៈកម្មការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឲ្យយដឹងថា ឯកសារ និងសម្ភារៈសំខាន់ៗ ដែលលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តទទួលបាននោះរួមមាន បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ ព្រមទាំងសម្ភារសំខាន់ៗមួយចំនួនទៀត ព្រមជាមួយការការពារយ៉ាងត្រឹមត្រូវ។
លោកបន្តថា សម្ភារៈ និងឯកសារបម្រើឱ្យការបោះឆ្នោតនោះ នឹងដឹកជញ្ជូនទៅតាមបណ្ដាឃុំ សង្កាត់ដែលមានកិច្ចសហការ និងសម្របសម្រួលដឹកជញ្ជូនពីសមត្ថកិច្ច អាជ្ញាធរដែនដី។លោក ក៏បានបង្ហាញដែរថា នៅទូទាំងខេត្ដសៀមរាប អ្នកមានសិទ្ធបោះឆ្នោតមានចំនួន ៦១៨,៨៣៥នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ១៥២១ការិយាល័យ។ អ្នកសង្កេតការជាតិ មកពីអង្គការ និងសមាគមជាង ៧,៦០០នាក់៕ស.រ