Thursday, November 28, 2024
Header Banner

គិតត្រឹមម៉ោងជាង១៣រសៀលនេះ ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមានជាង៧លាននាក់ ស្មើនឹង៧៤,០២%

ភ្នំពេញ៖ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានរហ័សនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមម៉ោង១៣រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រមាណ ៧ ១៨៧ ៧០៥ នាក់ ស្មើនឹង៧៤,០២ភាគរយហើយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។

សូមជម្រាបជូនផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩ ៧១០ ៦៥៥ នាក់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតចំនួន១៨ គណបក្ស និងមានការិយាល័យបោះឆ្នោតសរុប ២៣ ៧៨៩ ការិយាល័យ៕CM

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម