Thursday, November 28, 2024
Header Banner

លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥អាសនៈ

ភ្នំពេញ៖ប្រភពព័ត៌មាន បានបង្ហាញលទ្ធផលក្រៅផ្លូវការឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។

  ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែល CPP ទទួលបាន៖១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ,២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ,៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ,៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ,៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ,៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ,៧៖ កំពត ទទួលបាន ៦/៦ អាសនៈ,៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ,៩៖ កោះកុង ទទួលបាន ១/១ អាសនៈ,១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ,១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ,១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ,១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ

១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ,១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ,១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ,១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ,១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ,១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ,២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ

២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ,២២៖ កែប ទទួលបាន ១/១ អាសនៈ

២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ,២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ,២៥៖ ត្បូងឃ្មុំ ទទួលបាន ៨/៨ អាសនៈ។

សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕MC

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម