Friday, May 17, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

មហាជនសង្ឃឹមថា ស្នងការនគរបាលខេត្តចំនួន៦ដែលបានឡើងកាន់តំណែងថ្មី នឹងយល់ពីបេះដូងរាស្ត្រ!

ភ្នំពេញ៖នៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយដែលប្រមុខខថ្នាក់ដឹកនាំ បានសម្រេចដូរមុខតំណែងស្នងការនគរបាលខេត្តចំនួន៥ខេត្ត ដែលគេសង្គេតឃើញថាស្នងការខេត្តខ្លះគាត់ដល់ពេលចូលនិវត្តន៍ផងដែរ។នៅក្នុងពិធីនិមួយនោះក៏មានការអញ្ជើញជាអធិបតី របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អភិបាលខេត្ត ,ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការចូលរួមផងដែរ។មហាជនសង្ឃឹមថា ស្នងការនគរបាលខេត្តទាំង៦ខេត្តនឹងអាចឆក់យកបេះដូងរាស្ត្រ បានឲ្យដល់ស៊ីជម្រៅថែមទៀត។ ស្នងការនគរបាលខេត្តដែលដោះដូរតំណែងនោះមាន៖ទី១ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ,ទី២ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រីហួត សុធី,ទី៣ ខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ ,ទី៤ខេត្តពោធិសាត់ លោកឧត្តមសេនីយ៍ទោ ស ថេង,ទី៥បាត់ដំបង លោកឧត្តមសេនីយ៍ត្រីសាត គឹមសាន,ទី៦ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ទោ ម៉ែន លី។ មន្ត្រីរាជការ និងពលរដ្ឋបានសម្តែងការសប្បាយរីករាយ និងរង់ចាំមើលថាតើលោកស្នងការនគរបាលខេត្តទាំង៦រូប ស្នងការខេត្តណាមួយដែលមានស្នាដៃលេចធ្លោជាងគេក្នុងការនាំកងកម្លាំង និងរក្សាសន្តិសុខសុវត្ថិភាពក្នុងសង្គម។ក្នុងនាមថ្នាក់ដឹកនាំវេបសាយ សៀមរាបថែមស៍ siemreaptimes.com សូមគាំទ្រថ្នាក់ដឹកនាំនគរបាលខេត្តទាំង៦ខេត្តដែលទើបទទួលបានមុខតំណែងថ្មី សូមជូនពរជោគជ័យគ្រប់ភារៈកិច្ច៕ដោយ៖sr.times

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម