ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងពីការដកខ្លួនរបស់សម្តេចពីតំណែងនាយករដ្ឋមន្រ្តីកម្ពុជា ទុកឲ្យឯកឧត្តមបណ្ឌិត ហ៊ុន សែន បន្តនៅក្នុងអាណត្តិថ្មីនេះ។
សម្ដេចតេជោ ក៏បានប្រកាសឲ្យដឹងថា នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភា។
សម្តេចតេជោ គឺគ្រោងគ្រងតំណែងជាប្រធានព្រឹទ្ធសភានាពេលខាងមុខនេះ គឺមានការគាំទ្រពីសំណាក់សមាជិកគណបក្សប្រជាជនកម្ពុជា និងក៏មានការស្រុះស្រួលគ្នាជាមួយសម្តេច សាយ ឈុំ ដែលប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះផងដែរ។ សម្តេចតេជោ បានអះអាងថា សម្តេចវិបុលសេនាភក្តី ឈាយ ឈុំ បានសុំលាលែងពីតំណែងជាប្រធានព្រឹទ្ធសភាដោយសារបញ្ហាសុខភាព។ ដូច្នេះហើយ សម្តេចតេជោ នឹងបន្តកាន់តំណែងនេះ ដែលតំណែងជាប្រធានព្រឹទ្ធសភា នឹងអនុញ្ញាតឲ្យសម្ដេចតេជោក្លាយជាប្រមុខរដ្ឋស្ដីទីនៅពេលអវត្តមានព្រះមហាក្សត្រ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើងរយៈពេល៦ឆ្នាំម្ដង ហើយត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍ទី៨ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបញ្ញត្តិមាត្រ១០២ថ្មីនៃរដ្ឋធម្មនុញ្ញ៕AFN