Thursday, November 28, 2024
Header Banner

ភោជនីយដ្ឋានពន្លឺថ្មី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរអស់ ទាំងស្រុង ខណៈម្ចាស់ហាងសង្ស័យមានគេលួចដុត

ខេត្តរតនគិរី៖ ភោជនីយដ្ឋានពន្លឺថ្មី ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរអស់ទាំងស្រុង កាលពីវេលាម៉ោង១១ជាងរំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ខណៈនោះដែរ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះមកពន្លត់អគ្គីភ័យដោយអស់ទឹកជាង៣០ឡាន មកទល់ព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ជាព័ត៌មានបឋមរបស់សមត្ថកិច្ច។ការឆាបឆេះនោះគឺនៅផ្នែកខាងក្រោយភោជនីយដ្ឋានពន្លឺថ្មី ស្ទើរអស់ទាំងស្រុងទៅហើយ ក្រោយពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានប្រញាប់ញាប់ដៃញាប់ជើងចុះជួយអន្តរាគមន៍ពន្លត់ភ្លើងមិនឲ្យឆេះដល់ផ្នែកខាងមុខបានទាន់ពេលវេលា។

លោក ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ភោជនីយដ្ឋានខាងលើបានប្រាប់សារព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកក្កដា ថា មុនពេលកើតហេតុលោកបានបាត់ម៉ូតូ១គ្រឿងម៉ាកសូមើ ខណះទ្វារខាងមុខលោកបានចាក់សោរហើយ ប៉ុន្តែទ្វារចំហៀងបានខ្ទាស់គន្លឹះខាងក្នុង។

នៅពេលមានអគ្គីភ័យនៅខាងក្រោយ លោកបានមើលទ្វារចំហៀងឃើញមានស៊ុមទ្វាររប៉ើកមួយចំហៀង ហើយលោកបានឃើញស៊ុមនឹងជ័រដាក់នៅផ្នែកខាងមុខមួយចំហៀង។លោកបានបញ្ជាក់ថា ករណីឆេះនេះគឺមានគេលួចដុតនៅម្តុំធុងបាស់ខាងក្រោយ ហើយបានបន្តយកម៉ូតូទៅ តាមក្រោយ មិនមែនទុសេខ្សែភ្លើងនោះឡើយ។ លោក សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម