Thursday, November 28, 2024
Header Banner

ឧត្តមសេនីយ៍ត្រី អៀង មករា សម្តែងនូវការសោកស្តាយ និងសែនក្រៀមក្រំបំផុត ចំពោះមរណភាព លោក ឈឿន ឆេន មន្រ្តីនគរបាលចូលនិវត្តន៍

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស បានសម្តែងនូវការសោកស្តាយ និងបានពាំនាំនូវសាររំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់សពលោក ឈឿន ឆេន មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណភាពបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី អៀង មករា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចូលរួមរំលែកមរណទុក្ខ ព្រមទាំងនាំយកថវិកា របស់ សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) និងថវិកា ដែលចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃការិយាល័យបុគ្គលិក ចំនួន ៧០០.០០០៛ (ចិតសិបមុឺនរៀល) និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូនក្រុមគ្រួសារ នៃសព លោក ឈឿន ឆេន មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៥០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងមន្រ្តីផងដែរ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម