ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៣ ម្សិលមិញនេះ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃអង្គភាពសារព័ត៌មាន អង្គរ ផ្លែស ញ៉ូ (angkor flash news )បានចុះទៅសួរសុខទុក្ខលោក ឡា សុខជា តួនាទីជាប្រធានសាខាខេត្តបន្ទាយមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ខណៈលោកចុះបំពេញការងារ កាលពីពេលថ្មីៗកន្លងទៅនេះបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន(កង់រទេះ)នៅជិតផ្សារអូរស្ងួតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរលោកជុន កុសល ចាងហ្វាងការផ្សាយសារព័ត៌មាន angkor flash news ព្រមសហការីបាននាំយកនូវថវិកាមួយចំនួនជូនដល់ លោកឡា សុខជា ដើម្បីរួមចំណែកក្នុងការដោះស្រាយក្នុងបន្ទុកបានមួយគ្រា។
ចុងក្រោយក្រុមកការងារសារព័ត៌មាន angkor flash news ទាំងអស់ក៏បានជូនពរឱ្យលោកឡា សុជា ឆាប់បានជាសះស្បើយនឹងអាចវិលត្រឡប់ទៅប្រកបកិច្ចការងារវិញនាពេលឆាប់ៗខាងមុខនេះ៕AFN