ខេត្តសៀមរាប៖បុរសជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសារជំងឺលើសឈាម។ហេតុកាណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ ចំណុចព្រលានយន្តហោះថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះGUAN XINGUO ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិចិន ជាជាង ធ្វើពិដាន ក្នុងព្រលានយន្តហោះថ្មី) បានស្លាប់ មូលហេតុ សាកសព មានប្រវត្តជម្ងឺឡើងឈាម លេបថ្នាំងជាប្រចាំ។ សមត្ថកិច្ចបន្តថា តាមការធ្វើ កោសល្យវិច័យ និងពិនិត្យ កន្លែងកើតហេតុ របស់ក្រុមកោសល្យវិច្ច័យ បានបង្ហាញថា សពពិតជាស្លាប់ ដោយសារឡើងឈាម ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទ័ណ្ឌឡើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំដឹកបញ្ជូនសាកសពទៅស្ថានទូតដើម្បីប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕AFN