សៀមរាប៖អាជ្ញាធរបានឲ្យដឹងថា ហាងលក់បាយយីហោស្ទឹងមាសលក់បាយហៃណាំ ត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុងដោយសារតែប្តូរធុងហ្គាសមិនប្រយ័ត្ន។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អាជ្ញាធរបន្តថា អគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាតតូបធ្វើពីឈើប្រក់ស្បូវទំហំ៣ម៉ែត្រ x ១០ម៉ែត្រ ទាំងស្រុង យីហោភោជនីយដ្ឋានស្ទឹងមាសលក់បាយហៃណាំ។សមត្ថកិច្ចបន្តថាបានអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹកទេនិងប្រើ បំពង់ពន្លត់អគ្គិភ័យ អស់ចំនួន៣បំពង់។អាជ្ញាធរបន្ថែមថា មូលហេតុអ្នកនៅជាមួយ ប្តូរធុងហ្គាស ទម្ងន់១៥គីឡូបិទអត់ជិតបណ្តាលឲ្យឆាបឆេះ ពីចង្ក្រាន បាយខាងក្រោយប្រក់ស្បូវ រាលមកក្រោយផ្ទះតែម្ដង៕នាគព័ន្ធ