Friday, November 1, 2024
Header Banner

ជនសង្ស័យម្នាក់ជំនាញខាងគាស់ផ្ទះពលរដ្ឋសរុបជាង២០ដងត្រូវនគរបាលក្រុងសៀមរាប ឃាត់ខ្លួន

សៀមរាប៖លោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី២៤នេះថា ដោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីលួចគាស់ផ្ទះនៅក្នុងក្រុងសៀមរាប និងខេត្តក្រចេះ បានចំនួនជាង២០ដង ហើយជននេះបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វឡើងនៅយប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ត្រង់ចំណុចត្រង់ផ្លូវជាតិលេខ៦ មុខផ្លូវចូលបុរីសៀង ណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ លោកបន្តថា ជនសង្ស័យឈ្មោះគ្រី ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង សង្កាត់ត្រពាំងព្រីង ក្រុង.ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ននឹងមុខរបរ មិនពិតប្រាកដ។ជនរងគ្រោះឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ ដោយបាត់បង់រួមមាន៖កុំព្យូទ័រ ចំនួន០២គ្រឿង ទូរស័ព្ទម៉ាកណូគារចុចពិលចំនួន០៣គ្រឿង កាបូបលុយ មានលុយចំនួន៦០០០រៀល នាឡិកាចំនួន០៣គ្រឿង កាក់ប្រាក់បាត(លុយថៃ)០១ថង់ដៃ នឹងកាបូបស្ពាយចំនួន០២ខោអាវមួយចំនួនព្រមទាំងចិញ្ជៀនប្លាទីន០១វង់។លោកបន្តថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចនៅក្រុងសៀមរាបចំនួន០២លើកមាន៖លើកទី០១-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប បានទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃពណ៌ខៀវ( ជនរងគ្រោ:មិនទាន់ប្តឹង)។លើកទី០២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ លោកបន្ថែមថា ជនសង្ស័យថាចាប់ពីឆ្នាំ២០១៨ មកទាល់ពេលនេះ ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចគាស់ទម្លុះទម្លាយ បានជាង២០ដង នៅក្រុង.ខេត្តក្រចេះ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសម្ភារវត្ថុតាងនឹងប្រគល់ជូនជនរងគ្រោះវិញ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម