បាត់ដំបង៖នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មាធិការកណ្តាល ស.ស.យ.ក ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយស ក្នុងពិធីបួងសួង សុំនូវសេចក្តីសុខ សេចក្តីចម្រើន និងជួយថែរក្សាការពារ ទីស្នាក់ការ ស.ស.យ.ក ខេត្តបាត់ដំបងថ្មី ពីម្ចាស់ទឹកម្ចាស់ដី។ ទីស្នាក់ការថ្មីរបស់ ស.ស.យ.ក ខេត្តបាត់ដំបង គឺស្ថិតនៅក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ដោយ៖តាគ្រញូង