Tuesday, May 7, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីចាប់បង្ខាំង និងចាប់ជំរិតជនជាតិចិននៅក្នុងកាស៊ីណូខ្សាច់មាស.អន្តរជាតិ

ព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតរវាងជនជាតិចិន និងចិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងបានរំដោះជនរងគ្រោះបានម្នាក់។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់អ្នកកាសែតនៅយប់ថ្ងៃនេះថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តលោក សៀង សុខ ផងដែរ។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានរួមមាន៖ ទី១៖ ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអិនធើណេត ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងទី២៖ ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។ដោយឡែកជនរងគ្រោះឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ០១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបបានកម្លាំងរបស់លោកបានដកហូតវត្ថុតាងរួមមាន៖១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង២.បណ្ណបើកបរចំនួន ០១សន្លឹក៣.អត្តសញ្ញាណជនជាតិខ្មែរចំនួន ០១សន្លឹក៤.កាតផ្សេងៗចំនួន ១៤សន្លឹក៥.ប្រាក់ដុល្លារអាមេរិកចំនួន ០៦ដុល្លារ , ប្រាក់រៀលចំនួន ១៥០០០រៀល៦.កាបូបលុយមនុស្សប្រុសចំនួន ០១៧.រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX 330 ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936។
ពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចកាស៊ីណូខ្សាច់មាសអន្តជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ នេះដែរ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕កោះស្នេហ៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម