ព្រះវិហារ៖លោកឧត្ដមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យអ្នកកាសែតដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗ ក្រោយបានទទួលព័ត៌មានពីករណីបាត់មនុស្សដោយគ្មានមូលហេតុ ។លោកស្នងការបន្តថា បន្ទាប់ពីលោកមេភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រាយការណ៍ពីករណីបាត់មនុស្សកម្លាំងនគរបាលស្រុកជាំក្សាន្ត ចុះធ្វេីការការស្រាវជ្រាវ ស៊ើបអង្កេតលេីករណីនេះជាបន្ទាន់ជាលទ្ធផលសមត្ថកិច្ច បានជីករណ្ដៅរកឃេីញសាកសពជនរងគ្រោះមាន ឈ្មោះ ហូយ ផល្លា ភេទស្រី អាយុ ៥៥ឆ្នាំ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះផ្ទាល់ ក្នុងភូមិ-ឃុំខាងលើ ដោយជនសង្ស័យជាប្ដី ឈ្មោះ ស៊ិន ស៊ឺម ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកងទព័ រស់នៅភូមិឃុំកេីតហេតុ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុងគ្រួសារ ។ ករណីនេះ កើតឡើងតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្មាំ២០២០ វេលាម៉ោងប្រហែល ២១:៣០នាទីយប់ ។សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេី ដេីម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ បន្តនីតិវិធីច្បាប់៕ដោយ៖ភ្នំត្បែង