Wednesday, November 27, 2024
Header Banner

អុញនោះ អាវុធហត្ថខេត្តកំពង់ចាម ចាប់ផ្តើមចុះបង្រ្កាបករណីល្បែងជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ យ៉ាងអាណាធិបតេយ្យ

ខេត្តកំពង់ចាម ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ និងវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនោះដកហូតចាប់យករួមមាន ៖កុំព្យូទ័រ ចំនួន ០១ គ្រឿង – ទូរទស្សន៍ចំនួន ០១ គ្រឿង – ប្រាក់រៀលចំនួន ៩៥០០០០៛ – ម៉ូតូ ចំនួន ០៤ គ្រឿង។ – ទូរស័ព្ទដៃចំនួន០១គ្រឿង បច្ចុប្បន្ន : ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

មហាជនសាទរទៅនឹងចំណាត់ការរបស់កម្លាំងអាវុធហត្ថខេត្តកំពង់ចាមដែលបានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ដោយបានគាត់ខ្លួនមនុស្សជាច្រើននាក់មិនរួមនិងវត្ថុតាងមួយចំនួន។ជាមួយគ្នានោះដែរមហាជនស្នើឲ្យមានការបង្ក្រាបឲ្យដូចភ្លៀងរលឹម៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម