ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា ឃាតក ដែលជា ជនជាតិ ចិនត្រូវបានកម្លាំង នគរបាលនាយកដ្ឋាន ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយបន្ទាប់ពីឃាតក គឺ កូនឈ្នួលចាក់សម្លាប់ថៅកែរួចដាក់ក្នុងវ៉ាលី យកទៅបោះចោល នៅ ជ្រោះ ពេជ្រនិល ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ករណី បង្ក្រាបករណីប្លន់សម្លាប់នេះ គឺ ដឹកនាំ ដោយ លោកឧត្ដមសេនីយ៍ទោជាវ វិបុល អនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។ចំណែក ឃាតកត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២០នៅភូមិសាស្ត្រនៃខណ្ឌសែនសុខ ។ចំពោះ ករណីឃាតកម្ម នេះគឺ កូនឈ្នួលចាក់សម្លាប់ថៅកែរួចដាក់ក្នុងវ៉ាលី យកទៅបោះចោល នៅ ជ្រោះ ពេជ្រនិល ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ននគរបាលកំពុងសាកសួរ ឃាតកនៅក្រសួងមហាផ្ទៃ ។ជនសង្ស័យ ខាងលើបានសារភាពថា ខ្លួន ជំពាក់លុយគេច្រើន រួចក៏ប្លន់សម្លាប់ថៅកែយកលុយ សងម្ចាស់បំណុល។បច្ចុប្បន្នកម្លាំងនគរបាលក្រសួងមហាផ្ទៃកំពុងសួរនាំនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕នាគខ្មៅ