Thursday, March 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាបចាប់ខ្លួនវៀតណាម២៧នាក់ នៅក្រុងសៀមរាប ករណីលួចឆ្លងដែនខុសច្បាប់

សៀមរាប៖លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិទៀតណាមប្រុស/ស្រីចំនួន២៧ នាក់ ដែលបានភៀសខ្លួនឆ្លងដែនខុសច្បាប់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចាប់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួន។ ប្រភពបានឲ្យដឹងថាជនជាតិវៀតណាមទាំង២៧នាក់នោះ ស្រី៩នាក់។ ក្នុងនោះក៏បាននាំខ្លួនជនជាតិ ចិន៥នាក់ស្រីម្នាក់ផងដែរ ដោយសារតែស្នាក់នៅសណ្ឋាគារកន្លែងតែមួយ។ ប៉ុន្តែជនជាតិចិនទាំង ៥នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ។ ប្រភពបន្តឲ្យដឹងថា ជនបរទេសទាំងអស់ខាងលើសមត្ថកិច្ចកំពុងសាកសួរនៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ19 ផងដែរ។ ជនជាតិវៀតណាមទាំង ២៧ នាក់ គឺបានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ។បច្ចុប្បន្នកម្លាងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប កំពុងសួរនាំចាត់ការតាមច្បាប់៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម