Sunday, April 28, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះពលរដ្ឋអស់ចំនួន២ខ្នងនៅជិតសាលាវត្តបូព៌ ក្រុងសៀមរាប

សៀមរាប៖ផ្ទះពលរដ្ឋអស់ចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារទុស្សសេខ្សែភ្លើង។ ហើយករណីនេះ ត្រូវរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចខេត្តជួយពន្លត់ទាន់ពេលដោយមិនមានរាលដាលទៅផ្ទះអ្នកដ៏ទៃនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០នៅចំណុចក្រុមទី១១មិវត្តបូព៌សង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការដ្ឋាននគរពាលខេត្តសៀមរាប បានឲ្យដឹងថា ករណីអគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងដោយសារទុស្សេខ្សែភ្លើង។លោកបន្តថា កម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះជួយអន្តរាគមន៍។ ចំណែកលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងដែរថា ករណីនេះជនរងគ្រោះ ទី១ ផ្ទះមានទំហំទទឹង៩,៥០ម៉ែត្រគុណនឹង២៤ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់មាន់អាំងនៅផ្លូវ៦០ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដូចគ្នា ការបាត់បង់មាន៖ប្រាក់ដុល្លារ១០០០ដុល្លារ,ខ្សែ មាស២ខ្សែ ទម្១,៥តម្លឹង,គ្រឿងអល័ង្ការប្លាទីនចំរុះ ទម្ងន់១,៥តម្លឹងសម្ភារៈប្រើប្រាស់មួយចំនួនធំ។លោកបន្តថា ទី២ ផ្ទះទី២ផ្ទះមានទំហំទទឹង៩ម៉ែត្រគុណនឹង២៤ម៉ែត្រសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង ដែលម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ជាបងប្អូនបង្កើតនឹងគ្នា ការបាត់បង់មាន៖ខ្សែកមាស១តម្លឹង១ខ្សែ,ខ្សែដៃផ្លាទីន១តម្លឹង១ខ្សែ,ខ្សែកឈុត ផ្លាទីន៣តម្លឹង,ខ្សែដៃផ្លាទីន២ខ្សែ៥ជីរប្រាក់ដុល្លារ២០០០ដុល្លារ។សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ។បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះទាំងពីរ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ ។លោកបន្តថា ការប្រើប្រាស់ឡានទឹក សរុបអស់ចំនន៨គ្រឿង ស្នងការខេត្ត៣គ្រឿង,អធិការក្រុងង១គ្រឿង ទឹក២ឡាន, អាវុធហត្ថ៣គ្រឿង តូច និង អាជ្ញាធរអប្សរា១គ្រឿង តូច។ក្នុងនោះបានរលត់ទៅវិញនៅម៉ោង១៩និង១៥នាទីថ្ងៃដដែល។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុង ជួយអន្តរាគមន៍និងជួយការពារសម្ភារៈរបស់ជនរងគ្រោះផងដែរ៕ដោយ៖នាគព័ន្ធ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម