Wednesday, November 27, 2024
Header Banner

សត្វទន្សោង​ដ៏កម្រ១ក្បាល បានជាប់អន្ទាក់ព្រានបណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ នៅសហគមន៍ការពារព្រៃឈើ៨មុំ ស្រុកថ្ពង

ខេត្តកំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថា សត្វព្រៃដ៏កម្រ ដែលជិតផុតពូជមួយក្បាលនៅកម្ពុជា បានស្លាប់ដោយសារជាប់អន្ទាក់ព្រានព្រៃ ខណៈក្រុមមន្ត្រីជំនាញប្រឹងប្រែងជួយដែរតែមិនអាចជួយសង្គ្រោះបាន។

មន្ត្រីសហគមន៍ការពារព្រៃឈើ៨មុំ ស្ថិតភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នេះថា សត្វទន្សោងមួយក្បាលបានស្លាប់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយសារជាប់អន្ទាក់ព្រាន។ មន្ត្រីសហគមន៍ដដែលបានបន្តទៀតថា សពសត្វទន្សោងដែលបានស្លាប់ពួកយើងរៀបចំធ្វើការដុតកំទេចចោលដោយមិនអនុញ្ញាតឲ្យនណាម្នាក់ប្រលះយកសាច់ទៅបរិភោគនោះទេ។

តាមក្រុមសហគមន៍ព្រៃឈើប្រាំបីមុំ បានប្រាប់ថា សត្វទន្សោងមួយក្បាលនេះ ត្រូវបានប្រទះឃើញដេកដួលដោយជើងទាំងសថខាងមានជាប់ខ្សែរអន្ទាក់ នៅថ្ងៃទី០៤ ខែតុលាកន្លងទៅ ហើយក្រុមមន្ត្រីជំនាញអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានយកចំណីឲ្យស៊ី និងដាក់ថ្នាំព្យាបាលដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពវាធ្ងន់ធ្ងរពេក ទើបនៅថ្ងៃទី០៧ ខែតុលានេះ ក៏ស្លាប់តែម្តង។

សូមជម្រាបថា ហ្វូងសត្វទន្សោងដែលកំពុងរស់នៅក្នុងព្រៃសហគមន៍ប្រាំបីមុំ តែងតែរងការគំរាមកំហែងពីសំណាក់ក្រុមព្រានព្រៃលួចចូលបបាញ់ពេលយប់ៗ ជាពេលតាមតំបន់មួយចំនួននៃក្រុមហ៊ុនដំណាំចំការអំពៅ និងមានអន្ទាក់រាប់ពាន់តាមព្រៃទោះបីក្រុមល្បាតព្រៃរបស់សហគមន៍ដោះយ៉ាងណាក៏ម្នចេះអស់ដែរ ។

សូមបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សត្វទន្សោងដែលកំពង់រសនៅក្នុងសហគមន៍ប្រាំ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានប្រមាណពីជាង ៥០ក្បាលប៉ុណ្ណោះ ដែលប្រជាសហគមន៍ប្រឹងប្រែងថែរក្សា ប៉ុន្តែការពារសឹងតែមិនឈ្នះនឹងក្រុមព្រានព្រៃឡើយ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម