ភ្នំពេញ៖កម្លាំងនគរបាលជំនាញបានសហការគ្នាឃាត់ជនខ្លួនជនជាតិចិន វៀតណាម ហ្វីលីពី សិង្ហបុរី និងនេប៉ាល់រហូតដល់ជាង៩០នាក់ ដែលកំពុងលេងល្បែង និងជក់គ្រឿងញៀនពេញបន្ទុក នៅក្រោយសណ្ឋាគារ កាំបូឌីយ៉ា ជាប់មាត់ទន្លេ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយដកហូតគ្រឿងញៀន៥គីឡូក្រាម។
នៅក្នុងប្រត្តិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។នេះបើតាម Channel Telegram Groupព័ត៌មានបានឲ្យដឹង។
ពាក់ព័ន្ធករណីនេះដែរមហាជនសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចដែលបានបើកការបោសសម្អាតគ្រឿងញៀនដ៏ធំ នៅក្រុងភ្នំពេញ ធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ៕AFN